Tuesday, November 1, 2016

បើគ្មាន "និស្ស័យ វាសនា ព្រហ្មលិខិត" ក៍គ្មានការស្គាល់គ្នាដែរ

មនុស្សយើងមិនមែនចេះតែស្គាល់ៗ គ្នានោះទេ  ការដែបានជួបគ្នានេះគឺបណ្តាលមកពី បុព្វេសន្និវាស ជាហេតុបណ្តាលអោយបានជួបនឹងបានស្គាល់គ្នា។ ខ្ញុំបានលើកយក និស្ស័យ វាសនា និង ព្រហ្មលិខិត យកមកនិយាយ ពិភាក្សារ។

និស្ស័យ មានន័យថា អ្វីដែលធ្លាប់អាស្រ័យជាមួយគ្នា មកពីមុនៗ ដូចជា ធ្លាប់ជា មិត្ត ធ្លាប់ជាស្វាមី ភរិយា ឬធ្លាប់កសាងបុណ្យកុសលជាមួយគ្នាជាដើម នេះហៅថា និស្ស័យ ព្រោះ និស្ស័យ ប្រែ ឲ្យចំទៅ ថា ការអាស្រ័យ គឺអាស្រ័យអ្វី ដែលយើង ធ្លាប់បាន អាស្រ័យក្នុងជាតិមុនៗនោះឯង។

វាសនា គឺទម្លាប់ ឧទាហរណ៏ថា អ្វីដែលយើងបានធ្វើ មកពីក្នុងជាតិមុន ផ្នែក ខាងនិយាយ ដើមគេ ចាក់រុកគេ ជាដើមនេះ មកដល់ក្នុងជាតិនេះក៏នៅតែមានទម្លាប់ហ្នឹង ដែរ ព្រោះ វា ត ជាប់មក ក្នុងជាតិថ្មី ចឹងឯង នេះហៅថា វាសនា អ្វីដែលជាទម្លាប់ ពីក្នុងជាតិមុន អ៊ី ចឹង ក្នុងជាតិនេះក៏មាន អ៊ីចឹងដែរ

ព្រហ្មលិខិត គឺជាពាក្យមួយ ដែលខ្មែរ យើងតែងតែនិយាយ តែ មិនយល់អត្ថន័យនៃពាក្យនោះទេ កាលណា និយាយដល់ព្រហ្មលិខិត គឺ មនុស្ស នឹក ដលថា ព្រហ្មជាអ្នកកំណត់ល្អអា ក្រក់ ស្អាត មាន ក្រ ជាដើមឲ្យដល់សត្វលោក ឧៈ កើតមក ខ្វិន ដៃពិការភ្នែកជា ដើម គេ ច្រើននិយាយថា ហឺយ! កុំគិតច្រើនអីនេះជាព្រហ្មលិខិត ទេ ទ្រាំទៅ តែតាមពិតមិនមែនសោះឡើយ តាម ព្រះពុទ្ធសាសនា លោកហៅថាជាកម្ម របស់មនុស្ស គ្មានព្រហ្មគ្មាន ទេព្តាណាមកកំហិត ឬកំណត់ឡើយ។ និយាយទៅ ពាកយថាព្រហ្មលិខិតនេះ គឺមានន៏យថា ការចារ ការកំណត់ របស់ព្រះព្រហ្ម ដែល ជាមេសាសនាមួយដែរនោះ។ ដែលមនុស្សគ្រប់គ្នា យល់ថា ព្រហ្មនោះជាអ្នកកំណត់ តែតាមន័យធម៌ គ្មានអ្នកណាម្នាក់មកកំណត់លើ យើងទាំងអស់គ្នាឡើយ គឺ មានតែកម្ម របស់យើង ទើបអាចកំណត់ រឿងរ៉ាវ ក្នុងជីវិតយងបាន។

By: Bong Zoe

No comments:

Post a Comment

Believe

En plus d'avoir intégré dans leur vie quotidienne les religions et croyances évoquées plus haut, les Cambodgiens sont particulièrement s...