Saturday, July 21, 2018

ក្រោមមេឃតែមួយ

ក្រោមមេឃតែមួយជារឿងរ៉ាវមួយ ដែរនិងឆ្លុះបញ្ចាំងពីជីវិតរបស់យើងនាពេលសព្វថ្ងៃនេះ ខ្ញុំសង្ឃឹមថានឹងមានអ្នកគាំទ្រ។ ឆាប់ៗនេះខ្ញុំនឹងសសេររឿងរ៉ាវទាំងនេះ ដូច្នេះខ្ញុំ សូមអគុណទុកជាមុន នូវការគាំទ្រអានប្លុករបស់ខ្ញុ។

ដោយក្តីស្រឡាញ់ ពីខ្ញុំ ហ្សូ អ៊ី

#អារម្មណ៏


ច្រើនជាង២ឆ្នាំចុងក្រោយនៃជីវិតជានិស្សិតសាកលវិទ្យាល័យ ខ្ញុំបានចំនាយពេលច្រើននៅបណ្ណាល័យ។ នៅទីនេះមិនមានមនុស្សច្រើនទេនៅទីនៅះដែលខ្ញុំស្គាល់ មាន ២ ៣នាក់ ដែរខ្ញុំតែងជួបរាល់ថ្ងៃ ហើ្យយើងតែងតែអង្គុយតុ ជាមួយគ្នា ហើ្យពេលខ្លះក៏អង្គុយទល់មុខគ្នា តែពួកយើងមិនដែលនិយាយរកគ្នា ក្រៅតែពីការញញឹមរកគ្នាឡើយ តែមានម្តងនោះខ្ញុំជួបគាត់នៅក្រៅ គឺផ្ទះរបស់គ្នាក៏នៅប្លុកខ្ញុំដែរ ។ ពេលនេះប្រហែលជាពួកយើងមិនមានពេលច្រើនដូចមុនមកបណ្ណាល័យទេ ព្រោះខ្ញុំក៏ជិតប្រឡងបព្ចាប់ ពួកគាត់ប្រហែលជាជិតដល់ពេលការពារFinal Senior Project ដូចគ្នា។ ស្តាយណាស់ដែរយើងជួបគ្នាជាង២ឆ្នាំដោយមិនបាននិយាយរាក់ទាក់គ្នា សូម្បីតែឈ្មោះក៏យើងមិនបានស្គាល់គ្នាផង។ តែទោះជាយ៉ាងណាក៏អរគុណដល់បណ្ណាល័យបញ្ញាសាស្ត្រ (American Corner) ដែលបានធ្វើអោយខ្ញុំចូលចិត្តបណ្ណាល័យ ការអាន និង ស្រាវជ្រាវ នៅទីនេះ (សង្ឃឹមថាសារមួយនេះអាចអោយអ្នកបានដឹង និង អានថាបើមានឱកាសយើងហ្នឹងជួបគ្នាម្តងទៀត ហើ្យអាចនិយាយរាក់ទាក់គ្នាជាមិត្តបណ្ណាល័យ)៕
Zo E

Believe

En plus d'avoir intégré dans leur vie quotidienne les religions et croyances évoquées plus haut, les Cambodgiens sont particulièrement s...