Friday, January 5, 2018

Result why super lady difficult find love

សេចក្តីស្នេហា មិនមែនជារឿងងាយស្រួលស្វែងរក និងបង្កើតឡើងនោះទេ។ អ្នកខ្លះពូកែលើការសិក្សា និងបំពេញភារកិច្ច តែក៏ពូកែខាងស្នេហា។ ខាងក្រោមនេះជាហេតុផល ៨យ៉ាងដែលស្ត្រីឆ្លាតៗ ពិបាកស្វែងរកដៃគូស្នេហាពិតប្រាកដ៖
១) ដោយសារតែ ពួកគេមិនខ្លាចរស់នៅតែឯង៖ ស្ត្រីដែលឆ្លាត គឺដឹងយ៉ាងច្បាស់ថាខ្លួនចង់បានអ្វីឱ្យពិតប្រាកដ ហើយមិនងាយនឹងសម្រេចចិត្តផ្ដេសផ្ដាសនោះទេ។ ពួកគេដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៃការពិតចំពោះខ្លួនគេ និងពួកគេដឹងយ៉ាងច្បាស់ថា ការលះបង់តម្រូវការដើម្បីស្នេហាជាមួយមនុស្សខុស នឹងធ្វើឱ្យខាតបង់ច្រើន។ ពួកគេមិនខ្លាចរស់នៅតែអាចទេ។
២) ពួកគេដឹងថា ពួកគេចង់បានអ្វី៖ ស្ត្រីដែលឆ្លាត គឺដឹងច្បាស់ថាពួកគេចង់បានអ្វី ហើយអ្វីដែលពួកគេចង់បាន គឺប្រហែលមានលក្ខណៈពិសេសច្រើនជាងនារីធម្មតា។ ពួកគេបានកំណត់យ៉ាងច្បាស់ថា មនុស្សប្រភេទណាដែលពួកគេត្រូវការ និងអាចរស់នៅជាមួយបាន។
៣) ពួកគេមិនត្រូវការនរណាម្នាក់ទៅបំពេញជីវិតរបស់គេ៖ ជាការពិតស្ត្រីមួយចំនួនចង់រស់នៅដោយឯករាជ្យ ពោលគឺមិនចង់ស្ថិតនៅក្រោមការបង្គាប់បញ្ជា ឬមិនអាចសម្រេចចិត្តដោយឯកឯងបាន ១០០%នោះទេ។ ជាក់ស្ដែង ការមានគូពេលខ្លះពិបាកសម្រាប់រូបនាង ជាពិសេសបើនាងត្រូវផ្លាស់ទៅរស់នៅខាងប្រុសជាដើម។ និយាយដោយខ្លី គឺនាងមិនចង់បាននរណាម្នាក់មកបំពេញជីវិតរបស់នាង។
៤) នាងចាត់ទុកការណាត់ជួបមិនមែនជារឿងសំខាន់៖ នារីមួយចំនួនបានចាត់ទុក អាជីព មិត្តភាព គ្រួសារ និងសកម្មភាពរបស់ខ្លួនគឺសំខាន់ និងធ្វើឱ្យនាងគ្មានពេលចំពោះការណាត់ជួបនោះទេ។
៥) នាងអាចជាមនុស្សឆ្នាស់ខ្លាំង៖ បើនារីដែលពូកែ រៀនបានខ្ពស់ ហើយឆ្នាស់ថែមទៀតនោះ ប្រហែលជាមិនសូវមានបុរសៗហ៊ានចូលនោះទេ។ នេះក៏អាចជាមូលហេតុដែលធ្វើឱ្យនាងពិបាកស្វែងរកមិត្ត ១០០ឆ្នាំដែរ។
៦) នាងមិនងាយនឹងទុកចិត្តមនុស្សប្រុស៖ ស្ត្រីដែលឆ្លាត មិនងាយនឹងទុកចិត្តមនុស្សផ្ដេសផ្ដាសនោះទេ ជាពិសេសមនុស្សប្រុសតែម្ដង។ នាងតែគិតគូរវែងឆ្ងាយ ពោលគឺគិតគ្រប់ជ្រោយ ហើយបើមានការណាត់ជួបតែពីរនាក់ទៀត រឹតតែធ្វើឱ្យនាងមិនទទួលព្រោះថាមិនទុកចិត្ត។
៧) នាងមិនចូលចិត្តនិយាយលេងបែបញ៉ែប៉ប្រែ៖ មិនថានិយាយដោយផ្ទាល់ ឬនិយាយតាមទូរស័ព្ទ នារីដែលពូកែមួយចំនួនមិនចូលចិត្តនិយាយញ៉ែប៉ប្រែនោះទេ នេះជាហេតុផលមួយដែលធ្វើឱ្យបុរសៗពិបាកនឹងឆក់យកបេះដូង។
៨) នាងឆ្លាតផ្នែកចំណេះដឹង តែមិនឆ្លាតផ្នែកសម្ផស្ស៖ នេះជារឿងពិតមួយដែលនារីឆ្លាតមួយចំនួន មានចំណេះដឹងខ្ពង់ខ្ពស់ និងពូកែសព្វគ្រប់ ប៉ុន្តែខ្វះខាងផ្នែកសម្ផស្ស។ នេះជាមូលហេតុមួយធ្វើឱ្យនាង មិនសូវទទួលបានការចាប់អារម្មណ៍ពីប្រុសៗ៕
 Zo_E

Believe

En plus d'avoir intégré dans leur vie quotidienne les religions et croyances évoquées plus haut, les Cambodgiens sont particulièrement s...