Wednesday, November 16, 2016

រឿង ព្រះនាងតូចកំសត់

កាលវេលាដ៏យួលង់ណាស់មកហើ្យ ៖ មានព្រះនាងមួយអង្គដែរមានមាឌរាងម៉ាប់បន្តិច ដែរក្នុងគ្រួសារតែងហៅនាងថា ‌ព្រះនាងតូច ។ ព្រះនាងគឺជាមនុស្សទំរើសខ្លាំងបន្តិច ហើយក៏មិនសូវមានមិត្តច្រើនដូចក្មេងដ៏ទៃទៀតឡើយ ព្រោះតែព្រះនាងមានរូបរាងមិនសូវស្អាត សម្តីមិនសុភាព ហើ្យក៏មិនមែនជាអ្នកចូលចិត្តតែងខ្លួន សំភារៈនិយមដូចជាក្មេងឯទៀតទេ ទើបធ្វើអោយព្រះនាងជាមនុស្សតែឯងៗ ទោះជាយ៉ាងណាព្រះនាងមានចិត្តបរិសុទ្ធ តែងតែជាឬក៏ចាស់ដែរលំបាក់ជាងព្រះនាងជានិច្ច ដូច្នេះហើ្យទើបព្រះនាងមានមិត្តជាកូនក្មេងច្រើនជាងមនុស្សដែរមានវ័យស្របាលព្រះនាងតូច។ ព្រះនាងតូចជាមនុស្សខ្ជិលចម្លងមេរៀន ហើ្យក៏មិនដែរកត់មេរៀនដែរ តាំងតែពីរបឋមសិក្សា រហូតដល់មធ្យម ប៉ុន្តែទើបរៀនដល់ថ្នាក់ទី១១ទើបព្រះនាងចេះកត់ត្រាមេរៀន (ដោយសារតែគ្រូវៃព្រះនាង) ។ រំលឹកផងដែរកាលពីបឋមសិក្សា ថ្នាក់ទី១ ព្រះនាងរៀនបានចំនាតត់ថ្នាក់ លេខ ៦៤ ក្នុងចំណោមសិស្ស ៦៨នាក់ ពេលនោះព្រះនាងអណាស់ ព្រោះសួរគេសួរឯងគេថាជាប់ ។ នៅពេលថ្នាក់ទី៥ព្រះនាងក៏ក្លាយជាសិស្សពូកែម្នាក់រហូតមក ហើ្យកាលនោះព្រះនាងមានប្រវត្តិចាប់ផ្តើមឈឺរហូតមក។ នាឆ្នាំនោះផងដែរព្រះនាងទើបតែបានធូពីរជំងឺក៏ទៅសាលា ហើ្យផងដែរនោះចំជាថ្ងៃ ១ មិថុនា នាយកសាលាបានហៅព្រះនាងអោយឡើងអានសរន្កថា នៅអង្គរពិធីទាំងមូល ពេលនៅះព្រះនាងគិតថាត្រូវធ្វើអោយបានទាំងក្នុងខ្លួនវិលមុខផង ត្រជាក់ដៃជើងផង ព្រោះមិនដែរ ហើ្យអានអក្សរមិនសូវជាត្រូវផង ប៉ុន្តែទីបំផុតព្រះនាងក៏ធ្វើវានបាន។ ចាប់តាំងពីពេលនោះមកព្រះនាងក្លាយជាសិស្សពូកែម្នាក់ផងដែរនៅប្រចាំសាលា និងសិស្សដែរមានប្រជាប្រិយភាព ប៉ុន្តែមិត្តរបស់ព្រះនាងមិនសូវមានមិត្តភក្តិស្រីៗ នោះទេ ភាគច្រើនជាមនុស្សប្រុស និងកូនក្មេង ។ ប្រវត្តិច្រើនរាប់មិនអស់របស់ព្រះនាង.................នៅពេលចូលដល់មហាវិទ្យាល័យ ព្រះនាងបានជ្រើសរើមុខវិជ្ជាសម្រាប់រៀនខុស ទើបធ្វើអោយជំងឺរបស់ព្រះនាងរើឡើងវិញ ព្រះនាងតស៊ូទាមងចង់ឆ្គួត ចង់ជារហូតដល់ចប់ ។ ព្រះនាងកើតរោគបាក់ទឹកចិត្ត ស្រប់ពេលដែរគ្មាននណានៅក្បែរ ទំាងគ្មានមិត្តទៅណា មកណាតែឯងរហូតដល់ក្លាយជាទំលាប់ ។ អីលូវព្រះនាងមានភាពរីករាយឡើងវិញបន្តិចហើ្យ ប៉ុន្តែក្តីស្រមៃព្រះនាងនៅមិនទាន់បានសំរេចនោះទេ ព្រះនាងបានសន្យាថានិងធ្វើវាអោយបាននាពេលឆាប់ៗនេះ ។ ហើ្យថ្ងៃនេះព្រះនាងចង់ប្រាប់ថាព្រះនាងបានដើរលេងកន្លែងដែរជិះកាត់រាល់ថ្ងៃប៉ុន្តែមិនដែរបានឈប់ចូលលេង ពេលនេះបានទស្សនាហើ្យ ព្រះនាងមានអារម្មណ៏ថាសប្បាយចិត្តខ្លាំងណាស់ ៕

Saturday, November 5, 2016

សេចក្តីស្រលាញ់

ពាក្យថាសេចក្ដី ស្រលាញ់មួយម៉ាត់ហ្នឹងវាមានន័យទូលំទូលាយណាស់ ខាងក្រោមនេះ ខ្ញុំបានបកស្រាយ ស្របទាំងការទទួលបានគំនិតមួយចំនួនធំពីរ លោកបងដែលជាសិស្សច្បងដែរបានសិស្សរួមថ្នាក់នៅសកលវិទ្យាលយ័បញ្ញាសាស្ត្រ ។ នេះជាអត្ថន័យមួយចំនួន របស់ពាក្យថា ''ក្តីស្រលាញ់"

ក្ដីស្រលាញ់មួយម៉ាត់គឺជាការបង្ហាញពីទឹកចិត្តនៃមនុស្សណាម្នាក់ ទៅកាន់មនុស្សណាម្នាក់ទៀត ឬក៏មនុស្សច្រើនគ្នាផ្សេងទៀត ដែលបង្កប់ដោយការយកចិត្តទុកដាក់ផង និង សេចក្ដីអាណិតក្នុងនោះផងដែរ។ ប៉ុន្តែវាមិនទាន់មានន័យគ្រប់គ្រាន់នោះទេ ព្រោះសេចក្ដីស្រលាញ់នេះ មានច្រើនណាស់ ហើយមានខុសគ្នាទៅតាម ឋានៈ វ័យ ទៅទៀត ដូចជា ម្ដាយឪពុកស្រលាញ់កូនជាដើម ក្ដីស្រលាញ់នោះ មិនត្រឹមតែបងកប់ការស្រលាញ់ប៉ុណ្នោះទេ ថែមទាំង បង្កប់នូវព្រហ្មវិហារធម៌បួន គឺមេត្តា ករុណា មុទិតា និងឧបេក្ខទៀតផងដែលអាចឲ្យឈ្មោះជាក្ដីស្រលាញ់ ដ៏មានតម្លៃបំផុត ។
ដូចជា ការស្រលាញ់របស់យុវវ័យ គឺ ការស្រលាញ់ដែល មានការប្រាថ្នា នៅជាប់ជាមួយ គឺ ចង់បានគ្នា មកជាគូអនាគតនៅហក៏ហៅថាកាស្រលាញ់ដែរ មួយវិញទៀត ការស្រលាញ់ចំពោះសត្វតូចសត្វធំ ដែលនៅជាមួយ គឺ ជាការស្រលាញ់ ប្រកបដោយចិត្តសន្តោស ចំពោះ គេទាំងនោះ ដោយយកចិត្តទុកដាក់ ដាក់ចំណី ងូតទឹក ជាដើម តែកាស្រលាញ់ដែល ធំធេង មួយទៀតគឺ ការស្រលាញ់ចំពោះសព្វសត្វនិករ ដែលមានជីវិតនៅលើផែនដី នេះតែម្ដង គឺការស្រលាញ់ដោយមេត្តាចិត្ត យកមេត្តាមកជាធំ ហើយចែករំលែកក្ដីស្រលាញ់នោះ និងការរស់នៅ អធ្យាស្រ័យគ្នានិងគ្នា មិនបៀតបៀនគ្នា ជាដើម ដែលជាការស្រលាញ់ស្របតាមព្រះសម្មាសម្ពុទ្ធគឺថា មិនចំពោះអ្នកណា ម្នាក់ឡើយ ឲ្យតែមានជីវិត ទោះជាខ្វាក់ ខ្វិន ថ្លង់គ ឬពិការអវយវៈណាមួយក៏នៅតែមានមេត្តា
ចំពោះគេនោះរហូត សូម្បីតែសត្វ តិរច្ឆាន នេះហៅថាការស្រលាញ់ប្រកបដោយមេត្តាចិត្ត៕
By: Bong Zoe.

Tuesday, November 1, 2016

បើគ្មាន "និស្ស័យ វាសនា ព្រហ្មលិខិត" ក៍គ្មានការស្គាល់គ្នាដែរ

មនុស្សយើងមិនមែនចេះតែស្គាល់ៗ គ្នានោះទេ  ការដែបានជួបគ្នានេះគឺបណ្តាលមកពី បុព្វេសន្និវាស ជាហេតុបណ្តាលអោយបានជួបនឹងបានស្គាល់គ្នា។ ខ្ញុំបានលើកយក និស្ស័យ វាសនា និង ព្រហ្មលិខិត យកមកនិយាយ ពិភាក្សារ។

និស្ស័យ មានន័យថា អ្វីដែលធ្លាប់អាស្រ័យជាមួយគ្នា មកពីមុនៗ ដូចជា ធ្លាប់ជា មិត្ត ធ្លាប់ជាស្វាមី ភរិយា ឬធ្លាប់កសាងបុណ្យកុសលជាមួយគ្នាជាដើម នេះហៅថា និស្ស័យ ព្រោះ និស្ស័យ ប្រែ ឲ្យចំទៅ ថា ការអាស្រ័យ គឺអាស្រ័យអ្វី ដែលយើង ធ្លាប់បាន អាស្រ័យក្នុងជាតិមុនៗនោះឯង។

វាសនា គឺទម្លាប់ ឧទាហរណ៏ថា អ្វីដែលយើងបានធ្វើ មកពីក្នុងជាតិមុន ផ្នែក ខាងនិយាយ ដើមគេ ចាក់រុកគេ ជាដើមនេះ មកដល់ក្នុងជាតិនេះក៏នៅតែមានទម្លាប់ហ្នឹង ដែរ ព្រោះ វា ត ជាប់មក ក្នុងជាតិថ្មី ចឹងឯង នេះហៅថា វាសនា អ្វីដែលជាទម្លាប់ ពីក្នុងជាតិមុន អ៊ី ចឹង ក្នុងជាតិនេះក៏មាន អ៊ីចឹងដែរ

ព្រហ្មលិខិត គឺជាពាក្យមួយ ដែលខ្មែរ យើងតែងតែនិយាយ តែ មិនយល់អត្ថន័យនៃពាក្យនោះទេ កាលណា និយាយដល់ព្រហ្មលិខិត គឺ មនុស្ស នឹក ដលថា ព្រហ្មជាអ្នកកំណត់ល្អអា ក្រក់ ស្អាត មាន ក្រ ជាដើមឲ្យដល់សត្វលោក ឧៈ កើតមក ខ្វិន ដៃពិការភ្នែកជា ដើម គេ ច្រើននិយាយថា ហឺយ! កុំគិតច្រើនអីនេះជាព្រហ្មលិខិត ទេ ទ្រាំទៅ តែតាមពិតមិនមែនសោះឡើយ តាម ព្រះពុទ្ធសាសនា លោកហៅថាជាកម្ម របស់មនុស្ស គ្មានព្រហ្មគ្មាន ទេព្តាណាមកកំហិត ឬកំណត់ឡើយ។ និយាយទៅ ពាកយថាព្រហ្មលិខិតនេះ គឺមានន៏យថា ការចារ ការកំណត់ របស់ព្រះព្រហ្ម ដែល ជាមេសាសនាមួយដែរនោះ។ ដែលមនុស្សគ្រប់គ្នា យល់ថា ព្រហ្មនោះជាអ្នកកំណត់ តែតាមន័យធម៌ គ្មានអ្នកណាម្នាក់មកកំណត់លើ យើងទាំងអស់គ្នាឡើយ គឺ មានតែកម្ម របស់យើង ទើបអាចកំណត់ រឿងរ៉ាវ ក្នុងជីវិតយងបាន។

By: Bong Zoe

ហេតុផលអ្ចីដែលមនុស្សស្រីព្រួយបារម្ភ

តើអ្នកបានត្រៀមខ្លួនចូលរោងការជាមួយមនុស្សជាទីស្រឡាញ់រួចហើយឬនៅ? ប្រសិនបើរួចហើយ វាជាសញ្ញាល្អមួយដែលបញ្ជាក់ថា អ្នកបានត្រៀមខ្លួនជាស្រេចក្នុងការបង្កើតគ្រួសារថ្មី តែប្រសិនបើអ្នកមានភាពស្រពិចស្រពិលចំពោះការរៀបអាពាហ៏ពិពាហ៏ វាជាពេលវេលាដែលអ្នកត្រូវមកអង្គុយចុះ និងនិយាយចេញឲ្យអស់ប្រាប់ដល់អ្នកណាម្នាក់ដែលអ្នកអាចជឿទុកចិត្តបំផុត។ ម្យ៉ាងវិញទៀត តើអ្នកធ្លាប់លឺពាក្យថា ភ័យខ្លាចដែរទេ? មានកូនក្រមុំជាច្រើននាក់ដែលភ័យខ្លាច ឬប្រឈមមុខនឹងភាពតានតឹង មុនថ្ងៃរៀបអាពាហ៏ពិពាហ៏។
នេះដោយសារកូនក្រមុំមានភាពមិនប្រាកដប្រជា មុនពេលរៀបការ។ នៅពេលកូនក្រមុំចាប់ផ្តើមមិនប្រាកដក្នុងចិត្ត ធ្វើឲ្យនាងសួរសំណួរដល់ខ្លួនឯងរាប់រយសំណួរ ដែលអាចជារឿងគួរឲ្យកូនកម្លោះមានភាពភ័យខ្លាច នៅពេលគាត់បានដឹងពីបញ្ហានេះ។
ប៉ុន្តែយោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា កូនក្រមុំគ្រប់រូបតែងតែមានភាពមិនប្រាកដចំពោះការរៀបការរបស់នាង។ វាជារឿងមួយធម្មតា! ខាងក្រោមនេះជាបញ្ហាមួយចំនួនដែលកូនក្រមុំមិនប្រាកដប្រជា មុនពេលនាងរៀបការ៖
តើខ្ញុំរៀបការទាំងខ្លួននៅក្មេងពេកទេដឹង?
នេះជាសំណួរទូទៅមួយដែលគ្រប់កូនក្រមុំទាំងអស់សួរខ្លួនឯង… តើខ្ញុំរៀបការទាំងក្មេងពេកទេដឹង?
ប្រសិនបើអ្នកពេញវ័យគ្រប់គ្រាន់ និងដឹងពីការគ្រប់គ្រងទំនួលខុសត្រូវ នោះអ្នកពិតជាមនុស្សចាស់ទុំគ្រប់គ្រាន់អាចរៀបការបានហើយ។
តើខ្ញុំអាចរស់ផ្ទះខាងប្រុសបានសេចក្តីសុខដែរទេ?
អ្នកនឹងមានក្តីសុខចំពោះការរស់នៅក្នុងផ្ទះរបស់គាត់ លុះត្រាតែអ្នកគិតថា វាក៏ជាផ្ទះរបស់អ្នកដែរ។ បំលាស់ប្តូរជាច្រើននឹងកើតមានឡើង ប៉ុន្តែមានតែមនុស្សទេទើបអាចដោះស្រាយបំលាស់ប្តូរ ហើយស៊ាំនឹងវាបាន។
តើម្តាយក្មេកនឹងចូលចិត្តខ្ញុំដែរអត់ទេ?
ទោះបីគាត់ជាម្តាយក្មេកក៏ពិតមែន តែគាត់មិនអាចជំនួសតំណែងម្តាយបង្កើតរបស់អ្នកបានឡើយ។ អ្នកទាំងពីរនឹងមានភាពខុសប្លែកពីគ្នា ប៉ុន្តែវាអាស្រ័យលើការទំនាក់ទំនងរបស់អ្នកជាមួយនឹងមនុស្សចាស់។
តើខ្ញុំពិតជាត្រូវការចំណាយប្រាក់ច្រើនណាស់មែនទេ?
នេះជាបញ្ហាទូទៅមួយដែលកូនក្រមុំគ្រប់រូបមិនច្បាស់ខ្លួនឯង មុនពេលរៀបការ។ ត្រូវចងចាំថា មនុស្សយើងគ្រប់រូបមានឱកាសធ្វើជាកូនក្រមុំបានតែម្តងគត់ ដូច្នេះ ការចំណាយច្រើនចំពោះថ្ងៃរៀបការពិតជាមានតម្លៃ។
តើភាពផ្អែមល្ហែមរបស់ពួកយើងនឹងមានចំពោះគ្នាជារៀងរហូតដែរទេ?
ប្រសិនបើអ្នកចង់បានភាពរ៉ូមែនទិចជាមួយគ្នាជារៀងរហូត វាប្រាកដជាអាចទៅរួច។ តែបើអ្នកអនុញ្ញាតឲ្យមនុស្សទីបីមកលាយឡំក្នុងជីវិតរបស់អ្នកទាំងពីរ ប្រាកដណាស់ ភាពរ៉ូមែនទិចរបស់អ្នកនឹងត្រូវបែកបាក់គ្នា។
តើខ្ញុំនឹងអាចប្រឈមមុខនឹងពេលវេលាលំបាកបានដែរទេ?
នៅពេលគូស្វាមីភរិយាឈរជាមួយគ្នា ចេះសហការគ្នា នោះប្រាកដជាគ្មានអ្វីនៅលើលោកនេះអាចបំបែកអ្នកបានឡើយ។ បញ្ហា និងពេលវេលាលំបាកនឹងមិនអាចជៀសផុតឡើយ វាអាស្រ័យលើអ្នកទាំងពីរជាអ្នកមើលថែ៕

by: Bong Zoe

Character

Believe me! who guy have a real love you girl, he dose not love your out side of beautiful. He will think you are just a part of his life. So , you are funny girl, crazy, nasty, jealous, no more pretty, do what you want, and no Lie. He still keep you are a little girl that he love and he will said you are who i love.
But If he love you just for fun, He will compare you with other girls when you have a wrong behavior. And likes to take us to compare with women other likes to look at a woman other most beautiful of us without krengchet we even notwithstanding f ... If we meet the men category, we should squirrels commitment squirrels believes too squirrels love him too cute lmom__tow have, we are less sick, then we show it to them see that we are not women, for they were no joke
ជឿខ្ញំុទៅមនុស្សប្រុសម្នាក់ស្រលាញ់យើងយា៉ងពិតប្រាកដ គេនឹងមិនស្រលាញ់តែភាពស្អាតដែលជាសំបកក្រៅយើងទេ គេនឹងស្រលាញ់យើងដោយគិតថាយើងជាចំនែកមួយនៃជីវិតគេ ទោះយើងឡិកឡក់ យើងធ្វើមុខឡប់ៗ យើងរករឿង យើងកាច យើងប្រចណ្ឌ យើងមិនសូវស្អាត យើងចូលចិត្តធ្វើអីអស់ៗមិនចេះលាក់ពុត ក៏គេនៅតែគិតថាយើងជាក្មេងតូចដ៏គួរអោយស្រលាញ់ដែរ ហើយគេថែមទាំងនិយាយទៀតថាគេស្រលាញ់មនុស្សស្រីបែបហ្នឹង ...!! តែបើមនុស្សដែលគ្រាន់ស្រលាញ់យើងលេងសើចគឺផ្ដោតសំខាន់សំបកក្រៅតែម្ដង ហ៊ានតែយើងខុសអិរិយាបទតែបន្ទិចគឺថាចាប់ថ្នាក់យើង ហើយចូលចិត្តយកយើងទៅប្រៀបធៀបជាមួយមនុស្សស្រីដ៏ទៃ ចូលចិត្តសំលឹងមើលមនុស្សស្រីផ្សេងដែលស្អាតជាងយើងដោយមិនក្រែងចិត្តយើងសូម្បីបន្ទិច ...បើយើងជួបមនុស្សប្រុសប្រភេទនេះ យើងគួរតែកំុតាំងចិត្តកំុជឿជាក់ពេក កំុស្រលាញ់គេពេកស្រលាញ់ល្មមៗទៅបានហើយ ទើបយើងមិនសូវឈឺ បន្ទាប់មកយើងបង្ហាញអោយគេឃើញថាយើងមិនមែនជាមនុស្សស្រីសំរាប់អោយគេលេងសើចទេ 😊 Create: Zoe

Believe

En plus d'avoir intégré dans leur vie quotidienne les religions et croyances évoquées plus haut, les Cambodgiens sont particulièrement s...