Tuesday, November 1, 2016

ហេតុផលអ្ចីដែលមនុស្សស្រីព្រួយបារម្ភ

តើអ្នកបានត្រៀមខ្លួនចូលរោងការជាមួយមនុស្សជាទីស្រឡាញ់រួចហើយឬនៅ? ប្រសិនបើរួចហើយ វាជាសញ្ញាល្អមួយដែលបញ្ជាក់ថា អ្នកបានត្រៀមខ្លួនជាស្រេចក្នុងការបង្កើតគ្រួសារថ្មី តែប្រសិនបើអ្នកមានភាពស្រពិចស្រពិលចំពោះការរៀបអាពាហ៏ពិពាហ៏ វាជាពេលវេលាដែលអ្នកត្រូវមកអង្គុយចុះ និងនិយាយចេញឲ្យអស់ប្រាប់ដល់អ្នកណាម្នាក់ដែលអ្នកអាចជឿទុកចិត្តបំផុត។ ម្យ៉ាងវិញទៀត តើអ្នកធ្លាប់លឺពាក្យថា ភ័យខ្លាចដែរទេ? មានកូនក្រមុំជាច្រើននាក់ដែលភ័យខ្លាច ឬប្រឈមមុខនឹងភាពតានតឹង មុនថ្ងៃរៀបអាពាហ៏ពិពាហ៏។
នេះដោយសារកូនក្រមុំមានភាពមិនប្រាកដប្រជា មុនពេលរៀបការ។ នៅពេលកូនក្រមុំចាប់ផ្តើមមិនប្រាកដក្នុងចិត្ត ធ្វើឲ្យនាងសួរសំណួរដល់ខ្លួនឯងរាប់រយសំណួរ ដែលអាចជារឿងគួរឲ្យកូនកម្លោះមានភាពភ័យខ្លាច នៅពេលគាត់បានដឹងពីបញ្ហានេះ។
ប៉ុន្តែយោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា កូនក្រមុំគ្រប់រូបតែងតែមានភាពមិនប្រាកដចំពោះការរៀបការរបស់នាង។ វាជារឿងមួយធម្មតា! ខាងក្រោមនេះជាបញ្ហាមួយចំនួនដែលកូនក្រមុំមិនប្រាកដប្រជា មុនពេលនាងរៀបការ៖
តើខ្ញុំរៀបការទាំងខ្លួននៅក្មេងពេកទេដឹង?
នេះជាសំណួរទូទៅមួយដែលគ្រប់កូនក្រមុំទាំងអស់សួរខ្លួនឯង… តើខ្ញុំរៀបការទាំងក្មេងពេកទេដឹង?
ប្រសិនបើអ្នកពេញវ័យគ្រប់គ្រាន់ និងដឹងពីការគ្រប់គ្រងទំនួលខុសត្រូវ នោះអ្នកពិតជាមនុស្សចាស់ទុំគ្រប់គ្រាន់អាចរៀបការបានហើយ។
តើខ្ញុំអាចរស់ផ្ទះខាងប្រុសបានសេចក្តីសុខដែរទេ?
អ្នកនឹងមានក្តីសុខចំពោះការរស់នៅក្នុងផ្ទះរបស់គាត់ លុះត្រាតែអ្នកគិតថា វាក៏ជាផ្ទះរបស់អ្នកដែរ។ បំលាស់ប្តូរជាច្រើននឹងកើតមានឡើង ប៉ុន្តែមានតែមនុស្សទេទើបអាចដោះស្រាយបំលាស់ប្តូរ ហើយស៊ាំនឹងវាបាន។
តើម្តាយក្មេកនឹងចូលចិត្តខ្ញុំដែរអត់ទេ?
ទោះបីគាត់ជាម្តាយក្មេកក៏ពិតមែន តែគាត់មិនអាចជំនួសតំណែងម្តាយបង្កើតរបស់អ្នកបានឡើយ។ អ្នកទាំងពីរនឹងមានភាពខុសប្លែកពីគ្នា ប៉ុន្តែវាអាស្រ័យលើការទំនាក់ទំនងរបស់អ្នកជាមួយនឹងមនុស្សចាស់។
តើខ្ញុំពិតជាត្រូវការចំណាយប្រាក់ច្រើនណាស់មែនទេ?
នេះជាបញ្ហាទូទៅមួយដែលកូនក្រមុំគ្រប់រូបមិនច្បាស់ខ្លួនឯង មុនពេលរៀបការ។ ត្រូវចងចាំថា មនុស្សយើងគ្រប់រូបមានឱកាសធ្វើជាកូនក្រមុំបានតែម្តងគត់ ដូច្នេះ ការចំណាយច្រើនចំពោះថ្ងៃរៀបការពិតជាមានតម្លៃ។
តើភាពផ្អែមល្ហែមរបស់ពួកយើងនឹងមានចំពោះគ្នាជារៀងរហូតដែរទេ?
ប្រសិនបើអ្នកចង់បានភាពរ៉ូមែនទិចជាមួយគ្នាជារៀងរហូត វាប្រាកដជាអាចទៅរួច។ តែបើអ្នកអនុញ្ញាតឲ្យមនុស្សទីបីមកលាយឡំក្នុងជីវិតរបស់អ្នកទាំងពីរ ប្រាកដណាស់ ភាពរ៉ូមែនទិចរបស់អ្នកនឹងត្រូវបែកបាក់គ្នា។
តើខ្ញុំនឹងអាចប្រឈមមុខនឹងពេលវេលាលំបាកបានដែរទេ?
នៅពេលគូស្វាមីភរិយាឈរជាមួយគ្នា ចេះសហការគ្នា នោះប្រាកដជាគ្មានអ្វីនៅលើលោកនេះអាចបំបែកអ្នកបានឡើយ។ បញ្ហា និងពេលវេលាលំបាកនឹងមិនអាចជៀសផុតឡើយ វាអាស្រ័យលើអ្នកទាំងពីរជាអ្នកមើលថែ៕

by: Bong Zoe

No comments:

Post a Comment

Believe

En plus d'avoir intégré dans leur vie quotidienne les religions et croyances évoquées plus haut, les Cambodgiens sont particulièrement s...