Wednesday, February 12, 2020

Believe

En plus d'avoir intégré dans leur vie quotidienne les religions et croyances évoquées plus haut, les Cambodgiens sont particulièrement superstitieux. Les domaines concernés sont aussi variés que la gourmandise, la grossesse des femmes, les fruits interdits, comment corriger des testicules de taille différente, le risque de passer sous une corde à linge, considérée comme impure.
Vous verrez peut-être à la campagne des enfants porter un cordon autour du cou avec une clé suspendue. Cela afin d'éloigner certaines maladies. Car le roi de l'enfer, ne possédant pas la clé, ne peut entrer dans le corps.
Attention, si un bouddha orne votre cou, il faut absolument le cacher dans la bouche en allant aux toilettes, sinon il perdrait son effet protecteur. De même, évitez d'entrer dans une pagode avec un chapeau, vos cheveux ne s'en remettraient pas : sans leur réincarnation... vou

Saturday, July 21, 2018

ក្រោមមេឃតែមួយ

ក្រោមមេឃតែមួយជារឿងរ៉ាវមួយ ដែរនិងឆ្លុះបញ្ចាំងពីជីវិតរបស់យើងនាពេលសព្វថ្ងៃនេះ ខ្ញុំសង្ឃឹមថានឹងមានអ្នកគាំទ្រ។ ឆាប់ៗនេះខ្ញុំនឹងសសេររឿងរ៉ាវទាំងនេះ ដូច្នេះខ្ញុំ សូមអគុណទុកជាមុន នូវការគាំទ្រអានប្លុករបស់ខ្ញុ។

ដោយក្តីស្រឡាញ់ ពីខ្ញុំ ហ្សូ អ៊ី

#អារម្មណ៏


ច្រើនជាង២ឆ្នាំចុងក្រោយនៃជីវិតជានិស្សិតសាកលវិទ្យាល័យ ខ្ញុំបានចំនាយពេលច្រើននៅបណ្ណាល័យ។ នៅទីនេះមិនមានមនុស្សច្រើនទេនៅទីនៅះដែលខ្ញុំស្គាល់ មាន ២ ៣នាក់ ដែរខ្ញុំតែងជួបរាល់ថ្ងៃ ហើ្យយើងតែងតែអង្គុយតុ ជាមួយគ្នា ហើ្យពេលខ្លះក៏អង្គុយទល់មុខគ្នា តែពួកយើងមិនដែលនិយាយរកគ្នា ក្រៅតែពីការញញឹមរកគ្នាឡើយ តែមានម្តងនោះខ្ញុំជួបគាត់នៅក្រៅ គឺផ្ទះរបស់គ្នាក៏នៅប្លុកខ្ញុំដែរ ។ ពេលនេះប្រហែលជាពួកយើងមិនមានពេលច្រើនដូចមុនមកបណ្ណាល័យទេ ព្រោះខ្ញុំក៏ជិតប្រឡងបព្ចាប់ ពួកគាត់ប្រហែលជាជិតដល់ពេលការពារFinal Senior Project ដូចគ្នា។ ស្តាយណាស់ដែរយើងជួបគ្នាជាង២ឆ្នាំដោយមិនបាននិយាយរាក់ទាក់គ្នា សូម្បីតែឈ្មោះក៏យើងមិនបានស្គាល់គ្នាផង។ តែទោះជាយ៉ាងណាក៏អរគុណដល់បណ្ណាល័យបញ្ញាសាស្ត្រ (American Corner) ដែលបានធ្វើអោយខ្ញុំចូលចិត្តបណ្ណាល័យ ការអាន និង ស្រាវជ្រាវ នៅទីនេះ (សង្ឃឹមថាសារមួយនេះអាចអោយអ្នកបានដឹង និង អានថាបើមានឱកាសយើងហ្នឹងជួបគ្នាម្តងទៀត ហើ្យអាចនិយាយរាក់ទាក់គ្នាជាមិត្តបណ្ណាល័យ)៕
Zo E

Friday, January 5, 2018

Result why super lady difficult find love

សេចក្តីស្នេហា មិនមែនជារឿងងាយស្រួលស្វែងរក និងបង្កើតឡើងនោះទេ។ អ្នកខ្លះពូកែលើការសិក្សា និងបំពេញភារកិច្ច តែក៏ពូកែខាងស្នេហា។ ខាងក្រោមនេះជាហេតុផល ៨យ៉ាងដែលស្ត្រីឆ្លាតៗ ពិបាកស្វែងរកដៃគូស្នេហាពិតប្រាកដ៖
១) ដោយសារតែ ពួកគេមិនខ្លាចរស់នៅតែឯង៖ ស្ត្រីដែលឆ្លាត គឺដឹងយ៉ាងច្បាស់ថាខ្លួនចង់បានអ្វីឱ្យពិតប្រាកដ ហើយមិនងាយនឹងសម្រេចចិត្តផ្ដេសផ្ដាសនោះទេ។ ពួកគេដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៃការពិតចំពោះខ្លួនគេ និងពួកគេដឹងយ៉ាងច្បាស់ថា ការលះបង់តម្រូវការដើម្បីស្នេហាជាមួយមនុស្សខុស នឹងធ្វើឱ្យខាតបង់ច្រើន។ ពួកគេមិនខ្លាចរស់នៅតែអាចទេ។
២) ពួកគេដឹងថា ពួកគេចង់បានអ្វី៖ ស្ត្រីដែលឆ្លាត គឺដឹងច្បាស់ថាពួកគេចង់បានអ្វី ហើយអ្វីដែលពួកគេចង់បាន គឺប្រហែលមានលក្ខណៈពិសេសច្រើនជាងនារីធម្មតា។ ពួកគេបានកំណត់យ៉ាងច្បាស់ថា មនុស្សប្រភេទណាដែលពួកគេត្រូវការ និងអាចរស់នៅជាមួយបាន។
៣) ពួកគេមិនត្រូវការនរណាម្នាក់ទៅបំពេញជីវិតរបស់គេ៖ ជាការពិតស្ត្រីមួយចំនួនចង់រស់នៅដោយឯករាជ្យ ពោលគឺមិនចង់ស្ថិតនៅក្រោមការបង្គាប់បញ្ជា ឬមិនអាចសម្រេចចិត្តដោយឯកឯងបាន ១០០%នោះទេ។ ជាក់ស្ដែង ការមានគូពេលខ្លះពិបាកសម្រាប់រូបនាង ជាពិសេសបើនាងត្រូវផ្លាស់ទៅរស់នៅខាងប្រុសជាដើម។ និយាយដោយខ្លី គឺនាងមិនចង់បាននរណាម្នាក់មកបំពេញជីវិតរបស់នាង។
៤) នាងចាត់ទុកការណាត់ជួបមិនមែនជារឿងសំខាន់៖ នារីមួយចំនួនបានចាត់ទុក អាជីព មិត្តភាព គ្រួសារ និងសកម្មភាពរបស់ខ្លួនគឺសំខាន់ និងធ្វើឱ្យនាងគ្មានពេលចំពោះការណាត់ជួបនោះទេ។
៥) នាងអាចជាមនុស្សឆ្នាស់ខ្លាំង៖ បើនារីដែលពូកែ រៀនបានខ្ពស់ ហើយឆ្នាស់ថែមទៀតនោះ ប្រហែលជាមិនសូវមានបុរសៗហ៊ានចូលនោះទេ។ នេះក៏អាចជាមូលហេតុដែលធ្វើឱ្យនាងពិបាកស្វែងរកមិត្ត ១០០ឆ្នាំដែរ។
៦) នាងមិនងាយនឹងទុកចិត្តមនុស្សប្រុស៖ ស្ត្រីដែលឆ្លាត មិនងាយនឹងទុកចិត្តមនុស្សផ្ដេសផ្ដាសនោះទេ ជាពិសេសមនុស្សប្រុសតែម្ដង។ នាងតែគិតគូរវែងឆ្ងាយ ពោលគឺគិតគ្រប់ជ្រោយ ហើយបើមានការណាត់ជួបតែពីរនាក់ទៀត រឹតតែធ្វើឱ្យនាងមិនទទួលព្រោះថាមិនទុកចិត្ត។
៧) នាងមិនចូលចិត្តនិយាយលេងបែបញ៉ែប៉ប្រែ៖ មិនថានិយាយដោយផ្ទាល់ ឬនិយាយតាមទូរស័ព្ទ នារីដែលពូកែមួយចំនួនមិនចូលចិត្តនិយាយញ៉ែប៉ប្រែនោះទេ នេះជាហេតុផលមួយដែលធ្វើឱ្យបុរសៗពិបាកនឹងឆក់យកបេះដូង។
៨) នាងឆ្លាតផ្នែកចំណេះដឹង តែមិនឆ្លាតផ្នែកសម្ផស្ស៖ នេះជារឿងពិតមួយដែលនារីឆ្លាតមួយចំនួន មានចំណេះដឹងខ្ពង់ខ្ពស់ និងពូកែសព្វគ្រប់ ប៉ុន្តែខ្វះខាងផ្នែកសម្ផស្ស។ នេះជាមូលហេតុមួយធ្វើឱ្យនាង មិនសូវទទួលបានការចាប់អារម្មណ៍ពីប្រុសៗ៕
 Zo_E

Monday, November 13, 2017

មានរឿងជាច្រើននៅលើលោកនេះ ក្នុងនោះដែរក៏មាន ទាំងរឿល្អនឹងរឿងអាក្រក់។ បើតាមសង្គមជាក់ស្តែងមានរឿងអាក្រក់វាកើតឡើងច្រើនជាងរឿងល្អ បើមនុស្សមានគំនិតល្អបន្តិចប្រហែលជាល្អណាស់ហើ្យ។

"ក្រោមមេឃតែមួយ" ជារឿង និងជាអត្ថបទមួយដែលខ្ញុំនឹងសសេររៀបរាប់ពីជីវិត និងសង្គមបច្ចប្បន្ន។

ជួបគ្នាឆាប់ៗនេះ.........

ដោយ: Bong Zo_E

Sunday, October 8, 2017

រឿងដែលមនុស្សប្រុសមិនដែលដឹង

នៅក្នុងរឿងស្នេហា មនុស្សស្រីតែង ជាអ្នកដែលទាមទារខ្ពស់ ពីមនុស្សប្រុស ដែលនាងស្រលាញ់ ។ ប៉ុន្តែមិនមែនអោយតែការ ទាមទារទាំងនោះ សុទ្ធតែមានន័យថានាង ទាមទារសំភារៈប្រើប្រាស់ ដែលមានតំលៃថ្លៃៗនោះទេ ។ អ្វីដែលនាងត្រូវការ អាចជារឿងដែលអ្នក ពិបាកនឹងផ្តល់អោយ ជាងការដែលនាង ទាមទារអោយអ្នកទិញរបស់ប្រើប្រាស់ ដែលមានតំលៃថ្លៃទៅទៀត ។ អ្នកអាចគិតថា នាងជាមនុស្ស ដែលពិបាកផ្គប់ចិត្តណាស់ ប៉ុន្តែអ្នកត្រូវចាំថា មនុស្សស្រីពិបាកបំផុត គឺជាមនុស្សស្រីមួយចំនួនដែល ប្រាថ្នាតែសំភារៈនិយម តែមិនប្រាថ្នាចំនុចល្អ របស់អ្នកទៅវិញទេ ។ ហើយខ្ញុំជឿជាក់ថា ចំនុចមួយចំនួន នៅខាងក្រោមនេះ គ្រប់មនុស្សស្រីដែល ស្រលាញ់អ្នកស្មោះ និង ចង់បង្កើតក្រុមគ្រួសារតូចមួយ ដែលមានសុភមង្គលជាមួយអ្នក តែងតែទាមទារ ចង់បានពីអ្នក៖

. ខ្ញុំមិនត្រូវការសំភារៈនិយមទេ ខ្ញុំមិនត្រូវការឲ្យអ្នកជាកូនសេដ្ឋី ខ្ញុំគ្រាន់តែសង្ឃឹមថា អ្នកមានការងារមួយ ដែលមានចំណូលនឹងនរ និងមានគម្រងសំរាប់ជីវិតអ្នក មិនមែនចាំតែពឹង លើមនុស្សស្រី រឺឪពុកម្តាយរបស់អ្នកនោះទេ។

២. ខ្ញុំមិនប្រកាន់ទេបើ អ្នកមើលតារាស្រីស្អាតៗ រឺ ជួនកាលលួចសរសើរ ស្រីម្នាក់នោះមាន រាងស្អាត ស្រីម្នាក់នោះមុខស្អាត តែហាមដាច់ខាតអង្គុយ មើលរូបថតសង្សារចាស់ ហើយនឹកដល់អស្សាវរិ៍យចាស់ៗទាំងនោះ។

. សង្ឃឹមថាអ្នកយល់ចិត្តខ្ញុំបន្តិច ខ្ញុំមិនត្រូវការអោយអ្នកទិញរបស់ថ្លៃៗនោះទេ ប៉ុន្តែ អ្វីដែលខ្ញុំចង់បាននោះ គឺការយកចិត្តទុកដាក់ពីអ្នក ។ អ្នកដឹងថាខ្ញុំចូលចិត្តអ្វី និង មិនចូលចិត្តអ្វី ដូច្នេះនៅពេលអ្នកទៅផ្សារទិញសំភារៈប្រើប្រាស់ អ្នកឃើញរបស់ដែល ខ្ញុំចូលចិត្ត គួរណាតែទិញផ្ញើរខ្ញុំផង ព្រោះធ្វើបែបនេះ គឺគេហៅថាការមានទឹកចិត្ត និង ភាពភ្ញាក់ផ្អើល ហើយអាចថាជាភាពរ៉ូមែនទិច ដែលអ្នកផ្តល់អោយខ្ញុំ ។

៤. មនុស្សប្រុសដែល ចេះគោរពចាស់ទុំ មិនថាជាឪពុកម្តាយអ្នក ឬ ឪពុកម្តាយខ្ញុំទេ ពេលបុណ្យទាន ត្រូវចេះទៅលេងគាត់ ទិញរបស់បន្តិចបន្តួច ជូនលោក ហើយ មិនត្រូវថាគាត់ជាមនុស្សចាស់រអ៊ូច្រើន បង្ហាញកាយវិការមិនពេញចិត្តរបស់អ្នក ដាក់គាត់នោះទេ អ្នកត្រូវដឹងថាថ្ងៃណាមួយ អ្នកក៏ក្លាយជាមនុស្សចាស់ម្នាក់ដែរ ដូចគាត់ដែរ ។

៥. ខ្ញុំមិនស្អាតដូចទេពអប្សរទេ ហើយខ្ញុំក៏មិនត្រូវការឲ្យអ្នកស្អាតដូចតារាដែរ តែអ្នកត្រូវចេះស្អាតបាត ទាំងក្នុងការរស់នៅ ទាំងការស្លៀកពាក់ ។

. ជួនកាលការឈ្លោះប្រកែកគ្នា មិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ ។ វាអាចជាការយល់ចិត្តកាន់តែច្បាស់ ។ ម្យ៉ាងវិញទៀត វាក៏ជារសជាតិមួយបែប ដែលធ្វើអោយជីវិតយើង កាន់តែមានន័យថែមទៀត ។ បន្ទាប់ពីឈ្លោះគ្នា ខ្ញុំសង្ឃឹមថាស្មាររបស់អ្នក អាចអោយខ្ញុំផ្អែកគ្រប់ពេលវេលា មិនបោះបង់ខ្ញុំចោលនោះទេ ។

៧. ពេលខ្លះអ្នកក៏គួរតែចេះធ្វើ រឿងរ៉ូមែនទិចអោយខ្ញុំ រំភើបចិត្តផងបានទេ ។ អាចយូៗនាំខ្ញុំ ទៅដើរកំសាន្តនៅ កន្លែងឆ្ងាយៗម្តង ។ បើមានឳកាស សូមនិយាយថា «បងស្រលាញ់អូន» ខ្ញុំមិនត្រូវការកុលាប ៩៩៩ទងទេ គ្រាន់តែមួយទងក៏ធ្វើឲ្យ ខ្ញុំរំភើប និងមានសុភមង្គលបានដែរ ។

៨. ខ្ញុំមិនបិទសិទ្ធសេរីភាពរបស់អ្នកទេ ប្រសិនបើថ្ងៃណាមួយ អ្នកត្រឡប់មកផ្ទះយប់ ដោយសារតែទៅ ផឹកស្រាជាមួយមិត្តភក្តិ របស់អ្នកនោះ ។ ប៉ុន្តែសូមអ្នក call មកប្រាប់ខ្ញុំឲ្យបានដឹងផង កុំឲ្យខ្ញុំបារម្ភពីអ្នក ហើយ ខ្ញុំគ្រាន់តែសុំអ្នក កុំស្រវឹងដល់មិនស្គាល់ផ្លូវត្រឡប់មកផ្ទះ ។

៩. ខ្ញុំក៏មានពេលមិនសប្បាយចិត្ត រឺ មិនចង់ធ្វើអ្វីទាំង ហើយក៏ មិនចង់ស្តីរកអ្នកណាទាំងអស់ ។ ពេលនោះអ្វីដែលខ្ញុំ ចង់បានពីអ្នក គឺគ្រាន់តែសុំឲ្យអ្នកអង្គុយក្បែរខ្ញុំ ដោយស្ងាត់ៗ ហើយនិយាយយ៉ាងខ្លី ថាកុំបារម្ភអីមានបងនៅទីនេះ នៅក្បែរអូនគ្រប់ពេល ។ ហើយក៏មិនចាំបាច់សួរដេញដោលច្រើននោះដែរ ។

១០. មនុស្សស្រីមនុស្សប្រុស គឺដូចគ្នាតែងតែមានពេលនឿយហត់ បាក់ទឹកចិត្ត ។ ប្រសិនបើអ្នកជួបបញ្ហាបែបនេះ សូមអ្នកប្រាប់ខ្ញុំ បើទោះជាស្មាររបស់ខ្ញុំ មិនធំដូចស្មាររបស់អ្នក ប៉ុន្តែខ្ញុំនឹងនៅក្បែរអ្នក អោយអ្នកខ្ចីស្មារ ផ្អែកដោយមិនរំខានអ្នកទេ ៕
អ្វីដែរខ្ញុំ និង មនុស្សស្រីផ្សេងទៀតចង់បាន តើអ្នកអាចផ្ដល់អោយខ្ញុំបានទេ? វាមិនមែនជារឿងងាយ តែខ្ញុំជឿថាវាក៏មិនមែនពិបាកនឹងផ្ដល់អោយដែរ ! ដើម្បីមនុស្សដែលខ្លួនស្រលាញ់ខ្ញុំជឿថាអ្នកនឹងអាចធ្វើបាន ។

Wednesday, November 16, 2016

រឿង ព្រះនាងតូចកំសត់

កាលវេលាដ៏យួលង់ណាស់មកហើ្យ ៖ មានព្រះនាងមួយអង្គដែរមានមាឌរាងម៉ាប់បន្តិច ដែរក្នុងគ្រួសារតែងហៅនាងថា ‌ព្រះនាងតូច ។ ព្រះនាងគឺជាមនុស្សទំរើសខ្លាំងបន្តិច ហើយក៏មិនសូវមានមិត្តច្រើនដូចក្មេងដ៏ទៃទៀតឡើយ ព្រោះតែព្រះនាងមានរូបរាងមិនសូវស្អាត សម្តីមិនសុភាព ហើ្យក៏មិនមែនជាអ្នកចូលចិត្តតែងខ្លួន សំភារៈនិយមដូចជាក្មេងឯទៀតទេ ទើបធ្វើអោយព្រះនាងជាមនុស្សតែឯងៗ ទោះជាយ៉ាងណាព្រះនាងមានចិត្តបរិសុទ្ធ តែងតែជាឬក៏ចាស់ដែរលំបាក់ជាងព្រះនាងជានិច្ច ដូច្នេះហើ្យទើបព្រះនាងមានមិត្តជាកូនក្មេងច្រើនជាងមនុស្សដែរមានវ័យស្របាលព្រះនាងតូច។ ព្រះនាងតូចជាមនុស្សខ្ជិលចម្លងមេរៀន ហើ្យក៏មិនដែរកត់មេរៀនដែរ តាំងតែពីរបឋមសិក្សា រហូតដល់មធ្យម ប៉ុន្តែទើបរៀនដល់ថ្នាក់ទី១១ទើបព្រះនាងចេះកត់ត្រាមេរៀន (ដោយសារតែគ្រូវៃព្រះនាង) ។ រំលឹកផងដែរកាលពីបឋមសិក្សា ថ្នាក់ទី១ ព្រះនាងរៀនបានចំនាតត់ថ្នាក់ លេខ ៦៤ ក្នុងចំណោមសិស្ស ៦៨នាក់ ពេលនោះព្រះនាងអណាស់ ព្រោះសួរគេសួរឯងគេថាជាប់ ។ នៅពេលថ្នាក់ទី៥ព្រះនាងក៏ក្លាយជាសិស្សពូកែម្នាក់រហូតមក ហើ្យកាលនោះព្រះនាងមានប្រវត្តិចាប់ផ្តើមឈឺរហូតមក។ នាឆ្នាំនោះផងដែរព្រះនាងទើបតែបានធូពីរជំងឺក៏ទៅសាលា ហើ្យផងដែរនោះចំជាថ្ងៃ ១ មិថុនា នាយកសាលាបានហៅព្រះនាងអោយឡើងអានសរន្កថា នៅអង្គរពិធីទាំងមូល ពេលនៅះព្រះនាងគិតថាត្រូវធ្វើអោយបានទាំងក្នុងខ្លួនវិលមុខផង ត្រជាក់ដៃជើងផង ព្រោះមិនដែរ ហើ្យអានអក្សរមិនសូវជាត្រូវផង ប៉ុន្តែទីបំផុតព្រះនាងក៏ធ្វើវានបាន។ ចាប់តាំងពីពេលនោះមកព្រះនាងក្លាយជាសិស្សពូកែម្នាក់ផងដែរនៅប្រចាំសាលា និងសិស្សដែរមានប្រជាប្រិយភាព ប៉ុន្តែមិត្តរបស់ព្រះនាងមិនសូវមានមិត្តភក្តិស្រីៗ នោះទេ ភាគច្រើនជាមនុស្សប្រុស និងកូនក្មេង ។ ប្រវត្តិច្រើនរាប់មិនអស់របស់ព្រះនាង.................នៅពេលចូលដល់មហាវិទ្យាល័យ ព្រះនាងបានជ្រើសរើមុខវិជ្ជាសម្រាប់រៀនខុស ទើបធ្វើអោយជំងឺរបស់ព្រះនាងរើឡើងវិញ ព្រះនាងតស៊ូទាមងចង់ឆ្គួត ចង់ជារហូតដល់ចប់ ។ ព្រះនាងកើតរោគបាក់ទឹកចិត្ត ស្រប់ពេលដែរគ្មាននណានៅក្បែរ ទំាងគ្មានមិត្តទៅណា មកណាតែឯងរហូតដល់ក្លាយជាទំលាប់ ។ អីលូវព្រះនាងមានភាពរីករាយឡើងវិញបន្តិចហើ្យ ប៉ុន្តែក្តីស្រមៃព្រះនាងនៅមិនទាន់បានសំរេចនោះទេ ព្រះនាងបានសន្យាថានិងធ្វើវាអោយបាននាពេលឆាប់ៗនេះ ។ ហើ្យថ្ងៃនេះព្រះនាងចង់ប្រាប់ថាព្រះនាងបានដើរលេងកន្លែងដែរជិះកាត់រាល់ថ្ងៃប៉ុន្តែមិនដែរបានឈប់ចូលលេង ពេលនេះបានទស្សនាហើ្យ ព្រះនាងមានអារម្មណ៏ថាសប្បាយចិត្តខ្លាំងណាស់ ៕

Believe

En plus d'avoir intégré dans leur vie quotidienne les religions et croyances évoquées plus haut, les Cambodgiens sont particulièrement s...